: (+855) 23 210 170
ខេមភ្យួរនាំមកនូវជីវិតដែលមានសុខភាពល្អនិងថ្លៃថ្នូរ!
01922465 ចំនួនអ្នកទស្សនា
វីដេអូ

ការតាំងពិពរណ៍នៅផ្សារទំនើបជីបម៉ុងមេហ្កាម៉ល ២៧១

 ក្រុមហ៊ុនខេមភ្យួរ មានកិត្តិយសដែលបានចូលរួមក្នុងការតាំងពិព័រណ៍នៅ ផ្សារទំនើបជីបម៉ុង មេហ្កាម៉ល ២៧១ ដែលរៀបចំឡើងដោយសមាគមសហគ្រិនស្ត្រីកម្ពុជា ។ ឆ្លៀតក្នុងឱកាសនេះបានអនុញ្ញាតឱ្យក្រុមហ៊ុនមានការដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន​ និងបានជួបជាមួយដៃគូ និងអតិថិជនដែលមានសក្តានុពលជាច្រើននៅក្នុងកន្លែងតាំងពិពរណ៍នេះផងដែរ ហើយជាពិសេស ការចូលរួមពិព័រណ៍នៅផ្សារទំនើបជីបម៉ុង មេហ្កាម៉ល ២៧១  គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ពួកយើង ហើយយើងទន្ទឹងរង់ចាំជាយូរមកហើយក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយអ្នកទស្សនា និងស្វែងរកឱកាសថ្មីៗជាមួយដៃគូរសហការគ្នាផងដែរ ។

អត្ថបទទាក់ទង

សូមអបអរសាទរលោក សោ សុវណ្ណារិទ្ធ ទទួលបានមុខតំណែងថ្មីជាអ្នកគ្រប់គ្រងទូទៅ។ សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នក និងស្មោះត្រង់ជាមួយក្រុមហ៊ុន ខេមភ្យួរ ។ យើងសូមជូនពរឱ្យអ្នកទទួលបានជោគជ័យគ្រប់ភារៈកិច្ចនិងមានអនាគតភ្លឺស្វាងត្រចះត្រចង់ ។

 សេចក្ដីជូនដំណឹងតាំងនាមខ្ញុំតំណាងអោយក្រុមហ៊ុនខេមភ្យួរ សូមសំដែងការសោកស្ដាយនិងសូមគោរពជម្រាបជូនដំណឹងដល់អតិថិជនរបស់ក្រុមហ៊ុនខេមភ្យួរ ពុកម៉ែបងប្អូននិងមិត្តភក្តិនៅក្នុងបណ្ដាញសង្គមហ្វេសបុកទាំងអស់គ្នាជ្រាបថា នៅពេលនេះទំព័រហ្វេសបុករបស់ក្រុមហ៊ុនខេមភ្យួរ ដែលមានឈ្មោះ Campure Co.,Ltd ត្រូវបានជនខិលខូចបានលួចយកទៅប្រើប្រាស់និងគ្រប់គ្រងដោយគ្មានការអនុញ្ញាតិតាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ហើយឥឡូវនេះក្រុមហ៊ុនកំពុងតែព្យាយាមធ្វើការដោះស្រាយទាញយកទំព័រហ្វេសបុករបស់ក្រុមហ៊ុនមកវិញតាមដែលអាចធ្វើទៅបាន។​ ទន្ទឹមនឹងនេះប្រសិនបើមាននរណាម្នាក់បានយកទំព័រហ្វេសបុករបស់ក្រុមហ៊ុនធ្វើការផ្ញើរសារជជែកសន្ទនា ការបង្ហោះសារ ឬក៏ធ្វើការចែករំលែកព័ត៌មានផ្សេងៗដែលមិនល្អ ក្រុមហ៊ុនខេមភ្យួរសូមមិនទទួលខុសត្រូវឡើយ។ ក្រុមហ៊ុនសូមជូនដំណឹងដល់អ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នចំពោះសកម្មភាពគួរអោយសង្ស័យណាមួយដែល​មកពីទំព័រហ្វេសបុករបស់ក្រុមហ៊ុន រហូតដល់បញ្ហាត្រូវបានដោះស្រាយរួចរាល់ដូចធម្មតាឡើងវិញ។ក្រុមហ៊ុនសូមអភ័យទោសចំពោះភាពរអាករអួលដែលអាចបង្ករឡើង និងសូមអរគុណចំពោះការយោគយល់និងអធ្យាស្រ័យក្នុងអំឡុងពេលនេះ ។ សម្រាប់ចម្ងល់ ឬមានបញ្ហាផ្សេងៗ សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីម៉េលរបស់ក្រុមហ៊ុន៖ info@campure-company.com.kh ឬទាក់ទងតាមលេខទូរស័ព្ទ៖០២៣ ២១០ ១៧០ / ០៨៦ ៦០០ ៣៧៩ ។ សូមអរគុណ !