សេចក្ដីជូនដំណឹង
តាំងនាមខ្ញុំតំណាងអោយក្រុមហ៊ុនខេមភ្យួរ សូមសំដែងការសោកស្ដាយនិងសូមគោរពជម្រាបជូនដំណឹងដល់អតិថិជនរបស់ក្រុមហ៊ុនខេមភ្យួរ ពុកម៉ែបងប្អូននិងមិត្តភក្តិនៅក្នុងបណ្ដាញសង្គមហ្វេសបុកទាំងអស់គ្នាជ្រាបថា នៅពេលនេះទំព័រហ្វេសបុករបស់ក្រុមហ៊ុនខេមភ្យួរ ដែលមានឈ្មោះ Campure Co.,Ltd ត្រូវបានជនខិលខូចបានលួចយកទៅប្រើប្រាស់និងគ្រប់គ្រងដោយគ្មានការអនុញ្ញាតិតាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ហើយឥឡូវនេះក្រុមហ៊ុនកំពុងតែព្យាយាមធ្វើការដោះស្រាយទាញយកទំព័រហ្វេសបុករបស់ក្រុមហ៊ុនមកវិញតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះប្រសិនបើមាននរណាម្នាក់បានយកទំព័រហ្វេសបុករបស់ក្រុមហ៊ុនធ្វើការផ្ញើរសារជជែកសន្ទនា ការបង្ហោះសារ ឬក៏ធ្វើការចែករំលែកព័ត៌មានផ្សេងៗដែលមិនល្អ ក្រុមហ៊ុនខេមភ្យួរសូមមិនទទួលខុសត្រូវឡើយ។ ក្រុមហ៊ុនសូមជូនដំណឹងដល់អ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នចំពោះសកម្មភាពគួរអោយសង្ស័យណាមួយដែលមកពីទំព័រហ្វេសបុករបស់ក្រុមហ៊ុន រហូតដល់បញ្ហាត្រូវបានដោះស្រាយរួចរាល់ដូចធម្មតាឡើងវិញ។ក្រុមហ៊ុនសូមអភ័យទោសចំពោះភាពរអាករអួលដែលអាចបង្ករឡើង និងសូមអរគុណចំពោះការយោគយល់និងអធ្យាស្រ័យក្នុងអំឡុងពេលនេះ ។
សម្រាប់ចម្ងល់ ឬមានបញ្ហាផ្សេងៗ សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីម៉េលរបស់ក្រុមហ៊ុន៖ info@campure-company.com.kh ឬទាក់ទងតាមលេខទូរស័ព្ទ៖០២៣ ២១០ ១៧០ / ០៨៦ ៦០០ ៣៧៩ ។ សូមអរគុណ !